អ្នកខ្លះមិនងូតទឹករាល់ថ្ងៃទេ។ ខណៈពេលដែលមានដំបូន្មានខ្វែងគំនិតគ្នាជាច្រើនអំពីភាពញឹកញាប់នៃការងូតទឹក។ ការងូតទឹករាល់ថ្ងៃអាចជារឿងមិនល្អចំពោះស្បែកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកជំនាញខាងរោគសើស្បែកខ្លះគ្រាន់តែណែនាំឲ្យងូតទឹកមួយថ្ងៃខានមួយថ្ងៃប៉ុណ្ណោះ ឬពីរទៅបីដងក្នុងមួយសប្តាហ៍។
មនុស្សយើងភាគច្រើនងូតទឹកយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ អាចជាពេលព្រឹក ឬពេលយប់មុនគេង។ ដោយអាស្រ័យទៅតាមពេលវេលា និងសកម្មភាពដែលអ្នកធ្វើ អ្នកប្រហែលជាត្រូវការងូតទឹកពីរទៅបីដងដែឯណោះក្នុងមួយថ្ងៃ។ ទោះបិជាយ៉ាងណាក៏ដោយ ករណីនេះគេមិនប្រកែកគ្នាអំពីសារៈសំខាន់នៃការអនាម័យរាងកាយដោយសារតែការងូតទឹកឡើយ។
តាមការណែនាំពីអ្នកជំនាញខាងរោគសើស្បែក គឺមិនបានមានន័យថា អ្នកគួរតែកាត់បន្ថយការងូតទឹកឡើយ។ ស្បែករបស់មនុស្សយើងគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នា ហើយវាក៏អាចប្រែប្រួលទៅតាមរដូវកាលដែរ។ ឧទាហរណ៍ ស្បែកអ្នកអាចស្ងួតខ្លាំងនៅរដូវរងា ហើយវាក៏អាចកាន់តែស្ងួតខ្លាំងទៀតបើសិនជាអ្នកងូតទឹកច្រើន។ ការងូតទឹករាល់ថ្ងៃនៅរដូវក្តៅប្រហែលជាមិនផ្តល់ផលអវិជ្ជមានដល់ស្បែកឡើយ។
ដោយសារតែវាមិនមានក្បួនច្បាប់ណាមួយច្បាស់លាស់ថា តើងូតទឹកប៉ុន្មានដងទើបចាត់ទុកថាច្រើនពេកនោះ យកល្អគួរអ្នកគួរតែដឹងថា រាងកាយរបស់អ្នកជាអ្នកកំណត់ថា ស្បែកអ្នកអាចស៊ូទ្រាំនឹងអ្វីបាន។ ដោយយោងទៅតាមតម្រូវការរាងកាយ អ្នកប្រហែលជាមិនចង់ផ្អាកការងូតទឹករាល់ថ្ងៃទេ។ បើសិនជាអ្នកត្រូវធ្វើបែបនេះមែន អ្នកគ្រាន់តែងូតទឹកតែម្តងក្នុងមួយថ្ងៃគឺបានហើយ។ ករណីដែលអ្នកងូតទឹកច្រើនពេក មានន័យថា អ្នកនឹងជម្រះជាតិប្រេងសំខាន់ៗនៅលើស្បែកអស់ហើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះនឹងធ្វើឲ្យស្បែកស្ងួត រហូតដល់ស្បែកមានការរលាក ឬកើតជំងឺតាអកផង។ ស្បែកអ្នកប្រហែលជាអាចរមាស់ និងមានស្នាមប្រេះ របកៗ និងក្រហម។
បើសិនជាអ្នកមានជំងឺស្បែកដូចជា ស្រែង ការងូតទឹកច្រើនជាងម្តងក្នុងមួយថ្ងៃ ប្រហែលជាធ្វើទុក្ខជំងឺនេះកាន់តែខ្លាំងវិញទេ។ ជាមួយគ្នានេះដែរ ការងូតទឹកច្រើនពេកអាចលាងជម្រះអស់នូវបាក់តេរីល្អៗនៅលើស្បេក ដែលជាហេតុនាំឲ្យស្បែកងាយនឹងមានការបង្ករោគទៅវិញទេ។ សុខភាពស្បែកមិនគ្រាន់តែជាហេតុផលតែមួយគត់ដែលត្រូវការងូតទឹកតិចទេ តែការងូតទឹកគឺតម្រូវឲ្យអ្នកប្រើទឹកច្រើន ហើយអ្នកក៏មិនបានដឹងថាខ្លួនឯងប្រើច្រើនប៉ុណ្ណាដែរ៕