យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ជីររណាដែលយើងជឿជាក់ថាជាគ្រឿងផ្សំសម្រាប់បង្កើនរសជាតិសម្លនោះ ក៏មានលក្ខណៈសម្បត្តិជាឱសថជួយសង្គ្រោះបឋមយ៉ាងអស្ចារ្យផងដែរ។ តាមរយៈប្រភពដដែលបានបញ្ជាក់ថា រុក្ខជាតិប្រភេទនេះមានសមត្ថភាពជួយបន្សាបជាតិពិសដែលបង្កឡើងដោយសត្វពស់ចឹកបានយ៉ាងមានប្រសិទ្ធភាព។
ចំពោះវិធីសាស្ត្រក្នុងការប្រើប្រាស់វិញ គឺមានភាពសាមញ្ញខ្លាំង ដោយអ្នកគ្រាន់តែយកដើមរបស់ជីររណាមកបុកឱ្យម៉ត់ល្អ រួចយកទៅបិទ ឬលាបផ្ទាល់នៅលើកន្លែងដែលមានមុខរបួសដែលពស់បានខាំនោះ។ វិធីនេះនឹងជួយកាត់បន្ថយឥទ្ធិពលនៃជាតិពិសក្នុងកម្រិតបឋម មុនពេលបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាវិធីសាស្ត្រជំនួយបន្ថែមបែបធម្មជាតិ ដែលបង្ហាញពីតម្លៃនៃរុក្ខជាតិនៅជិតខ្លួនយើងក្នុងការថែរក្សាសុខភាព និងសុវត្ថិភាព៕