ការគេងមិនបានគ្រប់គ្រាន់ពិតណាស់ អាចធ្វើឲ្យមនុស្សភាគច្រើនឆេវឆាវ។ ប៉ុន្តែតើវាអាចធ្វើឲ្យអ្នកឆាប់ខឹង ឬកាន់តែក្តៅក្រហាយដែរទេ? តាមការសិក្សាថ្មីមួយបានបញ្ជាក់ថា វាពិតជាអ៊ីចឹងមែន។ អ្នកចូលរួមសិក្សាជាច្រើនដែលតម្រូវឲ្យរក្សា ឬតមការគេងរបស់ពួកគេរយៈពេលពីរថ្ងៃ ត្រូវបានគេសុំឲ្យធ្វើការងារដែលពិបាកមួយខណៈពេលដែលកំពុងតែស្តាប់លើសម្លេងរញ៉េរញ៉ៃខ្លាំង ដើម្បីធ្វើឲ្យពួកគេខឹង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលគេងមិនបានគ្រប់មានភាពខឹងឆេវឆាវខ្លាំងជាងក្នុងពេលធ្វើការងារនោះ ហើយក៏មិនអាចសម្របខ្លួនបានល្អទៅនឹងសម្លេងរញ៉ារញ៉ៃ បានល្អដូចអ្នកដែលបានគេងគ្រប់គ្រាន់ធម្មតាឡើយ។
ថ្វីបើការពិសោធន៍មិនបានបញ្ជាក់ថា ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យមានភាពឆេវឆាវក៏ដោយ តែអ្នកដែលគេងមិនគ្រប់គ្រាន់គឺងាយនឹងមានភាពឆេវឆាវ និងប្រើអំពើហិង្សាណាស់។ ស្រ្តីដែលគេងមិនគ្រប់គ្រាន់ក៏ទំនងជាងាយមានភាពឆាវឆាវដាក់គូរស្នេហ៍របស់នាងណាស់។
ការសិក្សាមយយក៏បានរកឃើញថា ក្មេងដែលរងគ្រោះដោយសារតែមិត្តភក្តិរបស់ពួកគេនៅសាលាច្រើនតែឆេវឆាវ ច្រឡោតដាក់គេដាក់ឯងនៅពេលគេធំឡើយបើសិនជាគេមានបញ្ហាគេងច្រើន។ ហើយកត្តាប្រឈមមុខនឹងការឆេវឆាវភាគច្រើននោះនឹងកាន់តែធ្វើទុក្ខទៀតនៅពេលគេងមិនគ្រប់។ ឧទាហរណ៍ ការខឹងរបស់យើងអាចគ្រប់គ្រងលែងបាន ដែលជាហេតុធ្វើឲ្យអ្នកចូលចិត្តជេគេជេរឯងគ្រប់ពេលដែលគេងមិនបានគ្រប់គ្រាន់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
លើសពីនេះទៅទៀត ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យយើងមិនសូវអាចប្រើបច្ចេកទេសច្រើន ហើយចេះតែគិតអំពីរឿងដែលពិបាកចិត្ត រហូតដល់ជំរុញដល់ការខឹង និងភាពឆេវឆាវតែម្តង។ អ្នកប្រហែលជាធ្លាប់មានការអន់ខ្សោយខាងប្រើភាពឆ្លាតវៃដែរ ដែលជាហេតុធ្វើឲ្យមានការពិបាកលើការសម្រេចចិត្តនានា ឬអ្វីដែលនឹងគ្រោះថ្នាក់ផង៕