នៅសាលារៀនគឺជាកន្លែងដែលមានសម្លេងខ្លាំង ហើយសម្លេងខ្លាំងពេកអាចបង្កជាការខូចខាតដល់សុខភាពត្រចៀករបស់ក្មេងបានដែរ ជាពិសេសម្លេងជួង ឬព្រឹតិ្តការណ៍កីឡាជាដើម។ រយៈពេលយូរៗទៅ ការប៉ះពាល់នឹងសម្លេងខ្លាំងៗទាំងនេះម្តងហើយម្តងទៀត អាចបំផ្លាញដល់ការស្តាប់លឺរបស់ក្មេងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីជួយការពារការស្តាប់លឺរបស់កូនអ្នក យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ឲ្យកូនពាក់កាសទប់ត្រចៀកពេលបញ្ជូនកូនទៅសាលារៀន ហើយឲ្យគេប្រើវាបើសិនជាគេមានអារម្មណ៍ថាលឺសម្លេងខ្លាំងពេក
- ចូរបង្រៀនកូនអំពីរបៀបដែលត្រចៀកស្តាប់លឺ និងរបៀបដែលការលឺសម្លេងខ្លាំងបែបណានាំឲ្យខូចភាពស្តាប់លឺរបស់ត្រចៀក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាទៀងទាត់ដើម្បីធ្វើតេស្តភាពស្តាប់លឺសម្លេង៕