មនុស្សគ្រប់គ្នាតែងមានបញ្ហាឈឺខ្នងក្នុងពេលវេលាណាមួយក្នុងជីវិត អាចដោយសារតែការមានជំហររាងកាយមិនល្អ លើករបស់ធ្ងន់ៗ បញ្ហាឆ្អឹងកងខ្នងពីកំណើត ឬរបួសដោយសារតែការហាត់ប្រាណ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលមូលហេតុនៃការឈឺខ្នងប្រហែលជាមិនងាយស្រួលក្នុងការបង្ការ ប៉ុន្តែការដែលរក្សាជំហររាងកាយបានល្អអាចជួយដោះស្រាយបានច្រើន។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីសាស្រ្តខ្លះៗដើម្បីកែឆ្នៃជំហរមិនល្អមកត្រឹមត្រូវវិញ៖
- តាមរយៈការស្រមើស្រមៃជំហរដែលល្អ នោះអ្នកនឹងអាចបង្កើតវាបាន។ ចូរស្រមៃថាមានបន្ទាត់ត្រង់មួយរត់នៅដងខ្លួនរបស់អ្នក
- ចូរអង្គុរយឲ្យត្រង់ហើយដាក់ប្រអប់ដៃនៅលើភ្លៅធម្មតា។ ចូររក្សាស្មាទាំងសងខាងឲ្យនៅត្រង់ទាំងសងខាង។ ចូរទាញស្មាទាំងខាងទៅក្រោយដើម្បីច្របាច់ឆ្អឹងស្លាបប្រចៀវចូលក្នា។ ក្រោយពីធ្វើបែបនេះរួច ចូរទប់វាឲ្យជាប់ហើយរាប់ពីមួយដល់ប្រាំ ហើយបន្ធូរវាវិញ។ ចូរធ្វើបែបនេះបីទៅបួនដង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរក្រោកឈរឲ្យត្រង់ហើយលើកដៃឡើងរួចសង្កត់ទៅនឹងជញ្ជាំង ដោយធ្វើយ៉ាងណាឲ្យស្មានិងកែងដៃនៅកម្ពស់ស្មើគ្នា។ ចូរឈានជើងមួយជំហានមកមុខ ហើយបន្ទច់ជង្គង់បន្តិច បន្ទាប់មកដកដង្ហើមចេញនៅពេលអោនខ្លួនចុះ។ ចូរក្សាឆ្អឹងកងខ្នងឲ្យត្រង់ ហើយទ្រូង និងក្បាលពើងឡើង។ ចូរទប់ជំហរមួយនេះរយៈពេល ៣០វិនាទី ហើយបន្ធូរមកវិញ៕