យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានឱ្យដឹងថា ការសិក្សាស្រាវជ្រាវបានបង្ហាញថា ពោតពណ៌ស្វាយ មិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងខ្លាំងក្លា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពតម្រងនោម។ សារធាតុពណ៌ធម្មជាតិដែលមាននៅក្នុងពោតប្រភេទនេះ ជួយកាត់បន្ថយការរលាក និងការពារកោសិកាតម្រងនោមពីការខូចខាតផ្សេងៗ។
លើសពីនេះ វាក៏មានសមត្ថភាពជួយសម្រួលដល់ដំណើរការចរន្តឈាមក្នុងតម្រងនោមឱ្យកាន់តែប្រសើរឡើង ដែលជួយឱ្យសរីរាង្គមួយនេះអាចចម្រោះជាតិពុលចេញពីរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ ការទទួលទានពោតពណ៌ស្វាយជាប្រចាំ ត្រូវបានគេជឿថាអាចជួយបង្ការ និងដោះស្រាយបញ្ហាតម្រងនោមមួយចំនួន ជាពិសេសសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពតាមបែបធម្មជាតិ។
ការរំលឹក៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕