យោងតាមការផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានឱ្យដឹងថា តែបៃតងត្រូវបានគេទទួលស្គាល់ថាជាភេសជ្ជៈដ៏មានឥទ្ធិពលសម្រាប់ការពារសុខភាពសរសៃឈាម និងបេះដូង។ នៅក្នុងតែបៃតងមានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើន ដែលមានសមត្ថភាពជួយបង្ការកុំឱ្យឈាមខាប់ខ្លាំង និងជួយសម្រួលដល់រំហូរឈាមឱ្យមានភាពរលូន។
ការទទួលទានតែបៃតងជាប្រចាំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាម ដែលជាមូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ដល់បេះដូង និងខួរក្បាល។ ជាពិសេស វាក៏ជួយកាត់បន្ថយឱកាសនៃការកើតមានជំងឺស្ទះសរសៃឈាមបេះដូង និងការដាច់សរសៃឈាមខួរក្បាល ដែលជួយឱ្យប្រព័ន្ធរបត់ឈាមក្នុងរាងកាយទាំងមូលមានសុខភាពល្អ និងរឹងមាំ។
ការរំលឹក៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕