ជំងឺមហារីកក្រពេញប្រូស្តាតគឺជាជំងឺដ៏កម្រមួយដែលមិនងាយកើតលើបុរសវ័យក្មេងទេ ជាពិសេសអាយុក្រោម ៤០ឆ្នាំ ប៉ុន្តែបុរសដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ឱកាសកើតជំងឺនេះនឹងកើនឡើងជាលំដាប់។ ប្រហែល ៦ករណីនៃជំងឺមហារីកក្រពេញប្រូស្តាត ១០ករណីគឺត្រូវបានរកឃើញលើបុរសអាយុវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះគឺជាកត្តាប្រឈមមុខរបស់ជំងឺមហារីកក្រពេញប្រូស្តាតដែលអ្នកគួរតែដឹង៖
- អាយុច្រើន
- ពូជសាសន៍៖ ជំងឺមហារីកក្រពេញប្រូស្តាតច្រើនតែកើតឡើងលើបុរសស្បែកខ្មៅ
- ទីតាំង៖ ក្រពេញប្រូស្តាតកើតឡើងញឹកញាប់បំផុតក្នុងតំបន់អាមេរិកខាងជើង អ៊ឺរ៉ុបខាងជើងឈាងខាងលិច អូស្រ្តាលី និងកោះការីបីន។ វាមិនសូវកើតឡើងនៅតំបន់អាស៊ី អាហ្វ្រិក អាមេរិកកណ្តាល និងអាមេរិកខាងត្បូងឡើយ
- ប្រវតិ្តគ្រួសារ៖ ចាប់តាំងពីជំងឺមហារីកក្រពេញប្រូស្តាតកើតឡើងជាលក្ខណៈគ្រួសារមក វាប្រហែលជាមានទំនាក់ទំនងហ្សែនមួយដែលនាំឲ្យកើតឡើងបែបនេះ
- របបអាហារ៖ បុរសដែលញ៉ាំសាច់ក្រហមច្រើន ឬអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ ព្រមទាំងបន្លែនិងផ្លែឈើតិចតួចគឺមានការប្រឈមខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាតណាស់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការប៉ះពាល់សារធាតុគីមី៖ ការសិក្សាបានបង្ហាញថា សារធាតុគីមីមួយចំនួនមានជាប់ទាក់ទងនឹងជំងឺមហារីកក្រពេញប្រូស្តាត៕