យោងតាមការចុះផ្សាយពីប្រភពសុខភាពបរទេស ផ្លែសេដា ឬដែលមនុស្សភាគច្រើនស្គាល់ថាជាផ្លែតូម៉ា គឺជាអាហារដ៏អស្ចារ្យមួយដែលមានសមត្ថភាពជួយដល់ការដុតបំផ្លាញជាតិខ្លាញ់អាក្រក់នៅក្នុងរាងកាយ។ ផ្លែឈើប្រភេទនេះសម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជួយជំរុញដល់ប្រព័ន្ធមេតាបូលីសឱ្យដំណើរការបានយ៉ាងល្អ។
លើសពីនេះ ផ្លែសេដាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ដែលជាមូលហេតុចម្បងបង្កឱ្យមានបញ្ហាសុខភាពសរសៃឈាម និងបេះដូង។
ការទទួលទានផ្លែឈើនេះមិនត្រឹមតែជួយដល់ការសម្រកទម្ងន់តាមបែបធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយមានថាមពល និងការពារការលើសជាតិខ្លាញ់ក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាព។
ការរំលឹក៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី ឬមានបញ្ហាសុខភាពរ៉ាំរ៉ៃ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕