យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា ផ្លែស្រកានាគគឺជាផ្លែឈើដ៏វិសេសវិសាល ដែលផ្ទុកទៅដោយកាកសរសៃ ក្នុងកម្រិតខ្ពស់បំផុត។ សារធាតុសរសៃទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិដ៏ពូកែ ក្នុងការជួយសម្រាលអាការៈ និងព្យាបាលបញ្ហាក្រពះផ្សេងៗយ៉ាងមានប្រសិទ្ធភាព។
ការទទួលទានផ្លែស្រកានាគជាប្រចាំ មិនត្រឹមតែជួយឱ្យការរំលាយអាហារប្រព្រឹត្តទៅបានរលូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយសម្អាតជាតិពុលក្នុងពោះវៀន និងទប់ស្កាត់បញ្ហាអាស៊ីតក្រពះផងដែរ។ លើសពីនេះ គ្រាប់តូចៗពណ៌ខ្មៅនៅក្នុងសាច់ផ្លែស្រកានាគ ក៏មានផ្ទុកនូវអាស៊ីតខ្លាញ់ល្អ ដែលជួយទ្រទ្រង់សុខភាពក្រពះពោះវៀនឱ្យកាន់តែមាំមួន និងមានតុល្យភាព។
ការរំលឹក៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី ឬមានបញ្ហាក្រពះរ៉ាំរ៉ៃ សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕