យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា ផ្លែប៉េងប៉ោះបៃតង គឺជាប្រភពដ៏អស្ចារ្យនៃសារធាតុចិញ្ចឹមដែលជួយជំរុញប្រព័ន្ធភាពស៊ាំឱ្យកាន់តែខ្លាំងក្លា។ នៅក្នុងផ្លែប៉េងប៉ោះបៃតងសម្បូរទៅដោយ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលដើរតួជាកងទ័ពការពាររាងកាយពីការយាយីនៃមេរោគ និងបាក់តេរីផ្សេងៗ។
ការទទួលទានផ្លែប៉េងប៉ោះបៃតងជាប្រចាំ មិនត្រឹមតែជួយឱ្យរាងកាយមានភាពស៊ាំនឹងជំងឺផ្ដាសាយ ឬជំងឺឆ្លងទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយជួសជុលកោសិកាដែលខូចខាត និងកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។ ប្រសិនបើអ្នកចង់បានសុខភាពមាំមួន និងចៀសឆ្ងាយពីជំងឺតម្កាត់ផ្សេងៗ ការបន្ថែមប៉េងប៉ោះបៃតងទៅក្នុងរបបអាហារ គឺជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ការពារសុខភាពគ្រួសារអ្នក។
ការរំលឹក៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពិនិត្យ និងការព្យាបាលត្រឹមត្រូវ៕