យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា រមៀតមិនមែនត្រឹមតែជាគ្រឿងទេសសម្រាប់បន្ថែមរសជាតិ និងពណ៌ដល់អាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាឱសថដ៏មានឥទ្ធិពលក្នុងការជួយសម្រាលការឈឺចាប់ដែលបណ្ដាលមកពីការរលាកផ្សេងៗក្នុងរាងកាយ។
អាថ៌កំបាំងដ៏អស្ចារ្យដែលធ្វើឱ្យរមៀតមានសមត្ថភាពពិសេសបែបនេះ គឺដោយសារវាជាប្រភពដ៏សម្បូរបែបនៃសារធាតុ Curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកយ៉ាងលេចធ្លោបំផុត។
សម្រាប់បុគ្គលដែលកំពុងប្រឈមមុខនឹងអាការៈឈឺចាប់រ៉ាំរ៉ៃ ឬការរលាកក្នុងខ្លួន អ្នកជំនាញបានណែនាំឱ្យសាកល្បងបន្ថែមរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃ ឬជ្រើសរើសការទទួលទានជា “តែរមៀត” ជាប្រចាំ។
ការធ្វើបែបនេះនឹងជួយឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមចាំបាច់ ដើម្បីទៅកាត់បន្ថយការរលាកពីខាងក្នុង ដែលនាំឱ្យអាការៈឈឺចាប់ត្រូវបានធូរស្រាល និងជួយឱ្យសុខភាពទូទៅមានភាពល្អប្រសើរឡើងវិញដោយមិនចាំបាច់ពឹងផ្អែកតែលើឱសថគីមីតែមួយមុខនោះទេ។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕