យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានទម្លាយឱ្យដឹងថា ស្លឹកគ្រៃដែលជាគ្រឿងផ្សំដ៏សាមញ្ញក្នុងផ្ទះបាយ គឺជាជំនួយការដ៏អស្ចារ្យក្នុងការសម្អាតជាតិពុលចេញពីថ្លើម និងប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។
តាមរយៈសមត្ថភាពពិសេសក្នុងការជំរុញការបញ្ចេញទឹកនោម ស្លឹកគ្រៃបានដើរតួជាភ្នាក់ងារបោសសម្អាតកាកសំណល់ រួមទាំងអាស៊ីតអ៊ុយរិកដែលលើសចេញពីរាងកាយ ដែលកត្តានេះមិនត្រឹមតែជួយសម្រាលបន្ទុករបស់ថ្លើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រព័ន្ធសរីរាង្គខាងក្នុងទាំងមូលដំណើរការបានយ៉ាងរលូន។
ការទទួលទានទឹកស្លឹកគ្រៃ ឬការបន្ថែមស្លឹកគ្រៃក្នុងរបបអាហារប្រចាំថ្ងៃ ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្របែបធម្មជាតិដ៏ល្អបំផុតមួយ ដើម្បីពង្រឹងសុខភាពថ្លើមឱ្យកាន់តែមាំមួន និងជួយឱ្យរាងកាយស្រស់ថ្លាចេញពីខាងក្នុង។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕