យោងតាមការចុះផ្សាយពីសារព័ត៌មានបរទេសផ្នែកសុខភាព បានបង្ហាញឱ្យដឹងថា ផ្លែននោងដែលជាបន្លែដ៏សាមញ្ញក្នុងរបបអាហារប្រចាំថ្ងៃ មានសមត្ថភាពអស្ចារ្យក្នុងការជួយព្យាបាល និងសម្រាលអាការៈជំងឺផ្សេងៗ ជាពិសេសគឺការបញ្ចុះកម្ដៅរាងកាយ។
ដោយសារតែផ្លែននោងមានលក្ខណៈ “ត្រជាក់” ពីធម្មជាតិ វាក្លាយជាឱសថដ៏មានប្រសិទ្ធភាពក្នុងការជួយសម្រួលសីតុណ្ហភាពក្នុងខ្លួន និងកាត់បន្ថយអាការៈគ្រុនក្ដៅបានយ៉ាងរហ័ស។ លើសពីនេះ ជាតិទឹកដ៏សម្បូរបែបដែលមាននៅក្នុងបន្លែប្រភេទនេះ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការបំពេញជាតិទឹកដល់រាងកាយ ដើម្បីការពារពីបញ្ហាកង្វះជាតិទឹក នៅពេលដែលអ្នកមានអាការៈក្ដៅខ្លួនខ្លាំង។
ក្រៅពីការបញ្ចុះកម្ដៅ ផ្លែននោងក៏មានអត្ថប្រយោជន៍ក្នុងការជួយលាងសម្អាតជាតិពុលក្នុងឈាម និងពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំ ដើម្បីឆាប់ធូរស្បើយពីជំងឺផ្សេងៗ។
ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏វិសេសវិសាលទាំងនេះ អ្នកជំនាញបានផ្ដល់ជាគន្លឹះសុខភាពថា ការទទួលទានស៊ុបនោង ឬស្ងោរនោងក្ដៅៗ គឺជាវិធីសាស្ត្រដ៏ប្រសើរបំផុតក្នុងការស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ និងជួយឱ្យរាងកាយឆាប់មានកម្លាំងមាំមួនឡើងវិញ។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕