យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា ផ្លែម្ទេសខ្ចី មិនត្រឹមតែបន្ថែមរសជាតិហឹរនោះទេ ថែមទាំងជាជំនួយដ៏ល្អក្នុងការ ប្រឆាំងនឹងមេរោគទាំងឡាយ ជាពិសេសជំងឺផ្តាសាយ។
មូលហេតុម្ទេសខ្ចីជួយប្រឆាំងមេរោគ៖
- ឃ្លាំងផ្ទុកវីតាមីន C ដ៏សម្បូរបែប:
- ផ្លែម្ទេសសម្បូរទៅដោយ វីតាមីន C ខ្ពស់ ដែលត្រូវបានគេសិក្សាឃើញថា ដើរតួនាទីយ៉ាងសកម្មក្នុង ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។
- ជំរុញសកម្មភាពកោសិកាឈាមស:
- វីតាមីន C មានភាពសកម្មយ៉ាងខ្លាំងក្នុងការជួយបំពេញតួនាទីរបស់ កោសិកាឈាមស ឱ្យមានប្រសិទ្ធភាពក្នុងការ ប្រឆាំងនឹងមេរោគ។
- ប្រឆាំងជំងឺផ្ដាសាយ:
- ជាពិសេស វីតាមីន C គឺជាសារធាតុចិញ្ចឹមដែលមានប្រសិទ្ធភាពបំផុតមួយក្នុងការ ប្រឆាំងនឹងជំងឺផ្តាសាយ។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕