យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស បានឱ្យដឹងថា សំបកផ្លែទន្លាប់ មានអត្ថប្រយោជន៍ដ៏សំខាន់ក្នុងការជួយ ការពារពីជំងឺទឹកនោមផ្អែម និងកាត់បន្ថយផលវិបាករបស់វា។
តួនាទីការពាររបស់សំបកផ្លែទន្លាប់៖
សារធាតុ Flavonoids:
- សំបកទន្លាប់ផ្ទុកនូវ សារធាតុ Flavonoids ដែលជាភ្នាក់ងារដ៏មានអានុភាព ប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ ប្រឆាំង AGEs (សារធាតុគ្រោះថ្នាក់):
- វាមាន សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលប្រឆាំងនឹងការកកើតឡើងនៃសារធាតុ AGEs។
- សារធាតុ AGEs គឺជាសារធាតុគ្រោះថ្នាក់ដែលកើតឡើងនៅពេលប្រូតេអ៊ីន ឬខ្លាញ់លាយជាមួយជាតិស្ករក្នុងឈាម ហើយវាត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹង ជំងឺទឹកនោមផ្អែម និងផលវិបាកសុខភាពរយៈពេលវែង។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕