យោងតាមការសិក្សាស្រាវជ្រាវពីបរទេស ផ្លែ ក្រូចត្លុង គឺជាអាហារដ៏ល្អសម្រាប់សុខភាពតម្រងនោមរបស់អ្នក។
អត្ថប្រយោជន៍ចម្បង៖
- ទប់ស្កាត់ក្រួសក្នុងតម្រងនោម៖ អ្នកដែលញ៉ាំក្រូចត្លុងច្រើន ត្រូវបានរកឃើញថា ហានិភ័យកើតក្រួសមានកម្រិតទាប។ នេះដោយសារក្រូចត្លុងជួយ បង្កើនកម្រិត pH ក្នុងទឹកនោម ដែលធ្វើឱ្យក្រួសពិបាកកកើត។
- សម្បូរសារធាតុចិញ្ចឹម: ជាផ្លែឈើ កាឡូរីទាប ដែលផ្ទុកនូវវីតាមីនសំខាន់ៗជាច្រើនដូចជា៖
- វីតាមីន A និង C
- ប៉ូតាស្យូម និង ម៉ាញ៉េស្យូម
- សារធាតុ Lycopene (ជាសារធាតុប្រឆាំងអុកស៊ីតកម្ម)
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕