យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទឹកក្រូចមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព៖
- ពង្រឹងភាពស៊ាំ: ទឹកក្រូចជាប្រភពដ៏ល្អនៃវីតាមីន C, ជាតិហ្វូឡាត, ជាតិដែក, និងស័ង្កសី ដែលមានសារៈសំខាន់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។
- កាត់បន្ថយអាលែកហ្ស៊ី: យោងតាមការស្រាវជ្រាវ ទឹកក្រូចអាចជួយកាត់បន្ថយហានិភ័យនៃជំងឺអាលែកហ្ស៊ី។
- បង្កើតជាលិកាថ្មី: វាក៏ជួយក្នុងការបង្កើតជាលិកាថ្មី និងកោសិកាឈាមក្រហមផងដែរ។
###ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕