យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស៖
- ការពារក្រពះ: ផ្លែឃ្លោកមានប្រសិទ្ធភាពជួយការពារស្រទាប់ក្រពះ។
- បន្ថយអាស៊ីត: វាជួយបន្ថយកម្រិតជាតិអាស៊ីត នៅក្នុងក្រពះផងដែរ។
របៀបប្រើប្រាស់ដើម្បីថែរក្សាក្រពះ
- ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកអាចយកផ្លែឃ្លោកស្រស់មកក្រឡុក ឬច្របាច់យកទឹក ហើយពិសា។ ការពិសាទឹកឃ្លោកជាប្រចាំអាចជួយសម្រួលដល់បញ្ហាក្រពះ និងអាស៊ីត។
- ផ្លែឃ្លោកក៏អាចយកទៅធ្វើម្ហូបដើម្បីទទួលទានជាប្រចាំផងដែរ។
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕