វីតាមីន C គឺជាវីតាមីនដ៏សំខាន់មួយ ព្រោះវាមិនអាចត្រូវបានរាងកាយផលិតដោយខ្លួនឯងបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាមាននាទីច្រើនណាស់ក្នុងរាងកាយមនុស្សយើង ហើយក៏ជាប់ទាក់ទងនឹងអត្ថប្រយោជន៍ដល់សុខភាពយ៉ាងគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វីតាមីន C គឺជាប្រភេទវីតាមីនដែលរលាយក្នុងទឹក ដែលត្រូវបានគេរកឃើញក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច ស្ត្របឺរី ផ្លែគីវី ម្ទេសប្លោក ប្រូខូលី និងស្ពៃស្ពីណាច។ តម្រូវការប្រចាំថ្ងៃរបស់វីតាមីន C គឺ ៧៥មីលីក្រាមសម្រាប់ស្រ្តី និងបុរស ៩០មីលីក្រាម។
ខណៈពេលដែលវីតាមីន C ត្រូវបានគេណែនាំឲ្យទទួលតាមរយៈការញ៉ាំអាហារ តែមនុស្សភាគច្រើនក៏អាចទទួលវាបានតមរយៈការញ៉ាំថ្នាំបំប៉នផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍បែបវិទ្យាសាស្រ្តនៃការញ៉ាំថ្នាំបំប៉នជាវីតាមីន C៖
- វីតាមីន C ត្រូវបានគេរកឃើញថា ជួយបញ្ចុះសម្ពាធឈាម ទាំងមនុស្សធំមានសុខភាពល្អ និងមនុស្សធំដែលមានជំងឺលើសសម្ពាធឈាមស្រាប់
- វីតាមីន C ជាប់ទាក់ទងនឹងការថយចុះការប្រឈមនឹងជំងឺបេះដូង។ ថ្នាំបំប៉នប្រភេទនេះអាចបន្ថយកត្តាប្រឈមនឹងជំងឺបេះដូងបាន រួមទាំងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងខ្លាញ់ Triglyceride ទៀត
- អាហារសម្បូរវីតាមីន C និងថ្នាំបំប៉នវីតាមីន C ត្រូវបានគេរកឃើញថា ជួយបន្ថយកម្រិតអាស៊ីតអ៊ុយរិក និងបន្ថយការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដ
- វីតាមីន C អាចពង្រឹងដល់ការបឺតស្រូបជាតិដែកដែលត្រូវបានបឺតស្រូបចូលក្នុងចរន្តឈាមមិនបានល្អ ដូចជា ជាតិដែលដែលបានមកពីប្រភពមិនមែនសាច់។ វាក៏ជួយបន្ថយការប្រឈមនឹងការកង្វះជាតិដែកផង
- វីតាមីន C ប្រហែលជាបង្កើនមុខងារប្រព័ន្ធភាពស៊ាំតាមរយៈការជួយកោសិកាគ្រាប់ឈាមសធ្វើការកាន់តែមានប្រសិទ្ធភាព ពង្រឹងដល់ប្រព័ន្ធការពារស្បែក និងជួយឲ្យរបួសឆាប់ជាផង
- វីតាមីន C មានជាប់ទាក់ទងនឹងការបង្កើនភាពចងចាំ និងកាត់បន្ថយភាពភ្លេចភ្លាំង ខណៈពេលដែលការញ៉ាំវីតាមីន C ច្រើនពីអាហារ និងថ្នាំបំប៉នត្រូវបានកេបង្ហាញថា មានឥទ្ធិពលការពារភាពភ្លាចភ្លាំងថែមទៀត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយដែលអាចបង្កើនចំនួនអង់ទីអុកស៊ីដង់ក្នុងឈាមបាន។ រឿងនេះប្រហែលជាជយយបន្ថយការប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺបេះដូងជាដើម៕