កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមបំផុតមួយនៅទូរទាំងពិភពលោក។ គ្រូពេទ្យជាច្រើនជឿថា វាក៏ជាភេសជ្ជៈដែលផ្តល់សុខភាពល្អបំផុតដែរ។ សម្រាប់មនុស្សមួយចំនួន វាគឺជាប្រភពនៃអង់ទីអុកស៊ីដង់ដ៏ធំបំផុតតែមួយគត់ក្នុងរបបអាហារ ហើយក៏ល្អជាងបន្លែ និងផ្លែឈើចូលគ្នាទៀតផង។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តបានណែនាំថា អ្នកគួរតែកុំព្យាយាមញ៉ាំកាហ្វេទៀតក្រោយពីម៉ោង ២រសៀល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុអ្វីទៅ?
កាហ្វេគឺជាប្រភពនៃជាតិកាហ្វេអ៊ីនច្រើនបំផុត។ កាហ្វេអ៊ីនគឺជាសារធាតុភ្ញោច ដែលជាហេតុផលមួយធ្វើឲ្យកាហ្វេមានភាពពេញនិយមបំផុត។ វាជួយឲ្យអ្នកមានកម្លាំង និងមិនងងុយគេងនៅពេលមានអារម្មណ៍អស់កម្លាំងក៏ដោយ។ ប៉ុន្តែបើសិនជាអ្នកញ៉ាំកាហ្វេនៅពេលល្ងាច វាអាចរំខានដល់ការគេងរបស់អ្នកបាន។ ការគេងមិនគ្រប់គ្រាន់អាចធ្វើឲ្យមានបញ្ហាដល់សុខភាពច្រើនណាស់។ ហេតុដូច្នេះហើយ យកល្អគួរតែកុំព្យាយាមញ៉ាំកាហ្វេនៅពេលល្ងាចៗអី។ បើសិនជាអ្នកត្រូវតែផឹកខានមិនបានមែន ចូរជ្រើសរើសកាហ្វេណាដែលគ្មានជាតិកាហ្វេអ៊ីន ឬញ៉ាំតែជំនួសវិញ ដោយសារតែវាមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេ។
ការដែលតមការញ៉ាំកាហ្វេក្រោយពីម៉ោង ២ ទៅ៣រសៀល គឺជាក្បួនណែនាំដ៏ល្អមួយ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាមានភាពស៊ាំនឹងជាតិកាហ្វេអ៊ីនដូចៗគ្នាទេ ហើយអ្នកខ្លះប្រហែលជាអាចគេងស្រួលផងទោះបីជាពួកគេញ៉ាំកាហ្វេនៅពេលល្ងាចក៏ដោយ។
បើសិនជាអ្នកមានអារម្មណ៍ថា អ្នកអាចពង្រឹងការគេងបាន ការចៀសវាងកាហ្វេនៅពេលល្ងាច ឬរសៀលអាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយ។ មានមធ្យោបាយផ្សេងទៀតច្រើនណាស់ដែលអាចពង្រឹងដល់គុណភាពនៃការគេង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែបើសិនជាអ្នក ចូរចៀសវាងការញ៉ាំកាហ្វេនៅក្រោយម៉ោង ២ ទៅ ៣រសៀលវិញទើបជារឿងល្អ ហើយវាក៏មិនអាចរំខានដល់ការគេងដែរ៕