ការហាត់យូហ្គាអាចជាវិធីបង្កើនភាពសមសួនរបស់រាងកាយ ខណៈពេលដែលអាចពង្រឹងដល់ជំហររាងកាយផង និងភាពបត់បែនទៀត។ យូហ្គាគឺជាលំហាត់ប្រាណដែលមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើន ប៉ុន្តែសម្រាប់អ្នកដែលមានផ្ទៃពោះ លើសសម្ពាធឈាម ជំងឺខ្វាក់គោម ឬជំងឺគៀបសរសៃ Sciatic ប្រហែលជាអាចប្រឈមនឹងការមានរបួសខ្ពស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីចៀសផុតពីការមានរបួសដោយសារតេហាត់យូហ្គា៖
- ពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងចាប់ផ្តើមហាត់យូហ្គា។ ចូរសួរថាតើមានក្បាច់ហាត់ណាមួយដែលអ្នកគួរតែចៀសវាងឬអត់
- ចូរចាប់ផ្តើមលំហាត់ប្រាណយឺតៗ និងសិក្សាអំពីមូលដ្ឋានរបស់វាសិន
- ចូរជ្រើសរើសថ្នាក់ហាត់ដែលសមនឹងកម្រិតចេះដឹងរបស់អ្នកផង
- មិនត្រូវបង្ខំខ្លួនឯងហាត់លំហាត់ណាដែលធ្វើឲ្យអ្នកមិនមានផាសុកភាពឡើយ
- ចូរញ៉ាំទឹកឲ្យបានច្រើន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្លៀកពាក់សម្លៀកបំពាក់ណាដែលអាចឲ្យអ្នកធ្វើចលនាបានស្រួល
- បើសិនជាមានអារម្មណ៍ឈឺចាប់ ឬអស់កម្លាំង ចូរឈប់ ហើយសម្រាកសិន៕