ការរៀន ឬសិក្សាទៅលើអ្វីដែលថ្មីប្រហែលជាមានការចូលរួមដោយកំហុសជាច្រើន។ ប៉ុន្តែនៅពេលដែលវាកើតឡើងញឹកញាប់ពេក ហើយមានរយៈពេលយូរខ្លាំង វាប្រហែលជាអាការៈមួយនៃការមានបញ្ហាលើការរៀនហើយ។ ភាពពិការភាពនៃការរៀនសូត្រមិនអាចវាស់ដឹងតាមរយៈក្មេងឆ្លាតឬអត់ឡើយ។ វាបង្កឡើងដោយភាពខុសគ្នាមួយក្នុងខួរក្បាល ដែលកើតមានតាំងពីកំណើត ឬរយៈពេលខ្លះក្រោយមក។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងនេះប៉ះពាល់ទៅលើរបៀបដែលខួរក្បាលទទួលយកព័ត៌មាន និងធ្វើឲ្យមានបញ្ហាជាច្រើនជាមួយនឹងការអាន ការសរសេរ និងគិតលេខ។ ក្មេងៗគួរតែត្រូវបានវាយតម្លៃរកមើលភាពពិការខាងរៀនសូត្របើសិនពួកគេមានបញ្ហាដូចជា៖
- ពិបាកអាន ឬសរសេរ
- មានបញ្ហាជាច្រើនជាមួយមូលដ្ឋានគ្រិះនៃគណិតវិទ្យា
- ពិបាកចងចាំ
- ពិបាកធ្វើទៅតាមគោលដៅផ្សេងៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មានបញ្ហាក្នុងការរៀបអ្វីមួយឲ្យមានរបៀប៕