ការព្យាបាលដោយបាញ់កាំរស្មី ឬការព្យាបាលដោយថ្នាំមហារីកអាចនាំឲ្យស្ងួតមាត់ ឬមានទឹកមាត់ខាប់បាន។ ក្នុងពេលមានព្យាបាលជំងឺមហារីក ក្រពេញជាច្រើនដែលផលិតទឹកមាត់ច្រើនតែរងការរលាក និងផលិតទឹកមាត់កាន់តែតិច ឬទឹកមាត់ទៅជាខាប់ និងស្អិតខ្លាំងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីគ្រប់គ្រងផលរំខានទាំងនេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោម៖
- ចូរញ៉ាំទឹកឲ្យបាន ៨ ទៅ ១០ពែងក្នុងមួយថ្ងៃ។ ចូរកាន់ទឹកមួយដបតាមខ្លួនគ្រប់ពេលដែលអ្នកទៅណាមកណា
- ចូរញ៉ាំអាហារតិចៗ ហើយទំពារឲ្យម៉ត់ល្អចាំលេប
- ចូរញ៉ាំអាហារទន់ៗ មានសំណើម ឬស្ថិតក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់។ ចូរប្រើវិធីកិនផ្លែឈើ និងបន្លែ ចូរញ៉ាំត្រី និងសាច់មាន់ដែលទន់ៗ
- ចូរចៀសវាងអាហារដែលស្អិតនៅក្រអូមមាត់ដូចជាបឺរសណ្តែកដីជាដើម
- អាហារមានសំណើមដូចជា ស៊ុប ឬយ៉ាអួ ឬការ៉េមគឺជាជម្រើសដ៏ល្អ
- ចូរជញ្ជក់ស្ករគ្រប់ដែលគ្មានជាតិផ្អែម ឬទំពារស្ករកៅស៊ូដែលគ្មានជាតិផ្អែមដើម្បីភ្ញោចការផលិតទឹកមាត់
- ចូរលាងសម្អាតមាត់មុនពេល និងក្រោយពេលញ៉ាំអាហារជាមួយទឹកធម្មតា ឬខ្ពុរមាត់
- ចូរប្រើប្រាស់ច្រាស់ដុសធ្មេញដែលមានមុខទន់ល្អ
- ចូរចៀសវាងទឹកខ្ពុរមាត់ដែលមានជាតិអាលកុល និងអាស៊ីត ព្រមទាំងបបារីផងដែរ
- កាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រើប្រាស់ម៉ាស៊ីនផ្តល់សំណើមត្រជាក់ៗ ជាពិសេសនៅពេលយប់៕