យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ពោតបារាំង ត្រូវបានគេចាត់ទុកជាអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ជាពិសេសគឺចំពោះការផលិតឈាម។
សារធាតុចិញ្ចឹមសំខាន់ៗ
ពោតបារាំងមានកាឡូរីទាប ប៉ុន្តែពោរពេញទៅដោយជីវជាតិសំខាន់ៗ រួមមាន៖
- អាស៊ីតហ្វូលិក, ជាតិសរសៃ, វីតាមីន A និង C។
- វាក៏មានសារធាតុ Phytonutrients និង អង់ទីអុកស៊ីដង់ ខ្ពស់ផងដែរ ដូចជា Lutein, Xanthin និង Beta-carotene។
ប្រយោជន៍ចំពោះឈាម
- ការទទួលទានពោតបារាំងជួយដល់ ការផលិតគ្រាប់ឈាមក្រហម ដែលមានតួនាទីដឹកនាំអុកស៊ីសែនទៅទូទាំងរាងកាយ។
- ដូច្នេះ អាហារនេះអាចជួយ បង្ការជំងឺកង្វះគ្រាប់ឈាម (ភាពស្លេកស្លាំង) បានយ៉ាងមានប្រសិទ្ធភាព។
គន្លឹះទទួលទាន
- គេតែងណែនាំឱ្យញ៉ាំពោតបារាំងនៅពេលដែលវាឆ្អិន តែនៅ សភាពរឹង (មិនទន់ពេក) ទើបអាចទទួលបាន ជាតិសរសៃ ខ្ពស់បំផុត៕