យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការសិក្សាបានបង្ហាញថា ផ្លែក្រូចពោធិ៍សាត់ (ឬទឹកក្រូចស្រស់) មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាខ្លាញ់លើស និងពង្រឹងសុខភាពបេះដូង។
គ្រប់គ្រងជាតិខ្លាញ់ក្នុងឈាម
- ការសិក្សាមួយបានរកឃើញថា អ្នកដែលផឹក ទឹកក្រូចស្រស់ រយៈពេលវែងអាចជួយឱ្យកម្រិត ជាតិខ្លាញ់អាក្រក់ ក្នុងឈាមធ្លាក់ចុះ។
- ខ្លាញ់ LDL នេះជាមូលហេតុចម្បងនាំឱ្យកើតជំងឺបេះដូង។
- ជំនួសមកវិញ ទឹកក្រូចស្រស់បានបង្កើនកម្រិត ជាតិខ្លាញ់ល្អ ក្នុងឈាមឱ្យកាន់តែច្រើន។
កាត់បន្ថយសម្ពាធឈាម
- ការសិក្សាដាច់ដោយឡែកមួយផ្សេងទៀតបានបញ្ជាក់ថា ការផឹកទឹកក្រូចស្រស់ក៏អាចជួយ កាត់បន្ថយហានិភ័យនៃការកើនឡើងសម្ពាធឈាម ចំពោះមនុស្សពេញវ័យផងដែរ៕