យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ផ្លែគូលែនត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ក្នុងការជួយដល់ប្រព័ន្ធចរន្តឈាមរបស់រាងកាយ។
ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម
- ផ្លែគូលែនត្រូវបានគេដឹងថាមានសមត្ថភាពជួយ ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរត់ បានស្រួល និងទៀងទាត់នៅក្នុងរាងកាយ ដោយសារតែវាសម្បូរទៅដោយសារធាតុដែក។
- សារធាតុដែកមានតួនាទីសំខាន់ក្នុងការផលិតកោសិកាឈាមក្រហម និងបង្កើនលំហូរអុកស៊ីសែនទៅកាន់សរីរាង្គនានា។
- នៅពេលដែលចរន្តឈាមរត់បានល្អ វាជួយធានាថា អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅដល់គ្រប់ផ្នែកនៃរាងកាយបានត្រឹមត្រូវ៕