យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ឆៃថាវត្រូវបានគេលើកឡើងថាជាបន្លែដែលមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ។
ឆៃថាវជួយរក្សាជាតិទឹក
- ឆៃថាវមានផ្ទុកសម្បូរទៅដោយ ជាតិទឹក ដូច្នេះហើយទើបវាជាអាហារដ៏ល្អសម្រាប់ជួយរក្សាជាតិទឹក និងសំណើមនៅក្នុងរាងកាយ។
- ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ គឺសំខាន់ណាស់ដើម្បីទប់ស្កាត់បញ្ហាខ្សោះជាតិទឹក។
អត្ថប្រយោជន៍ចំពោះការរំលាយអាហារ
- ជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយមានសារៈសំខាន់ជាពិសេសសម្រាប់សុខភាព ប្រព័ន្ធរំលាយអាហារ។
- វាជួយឱ្យអ្នកជៀសផុតពីអាការៈ ទល់លាមក។
- លើសពីនេះ ជាតិទឹកជួយធានានូវការស្រូបយកសារធាតុចិញ្ចឹមល្អៗពីអាហារដែលអ្នកបានទទួលទាន និងបង្កើនប្រសិទ្ធភាពនៃការរំលាយអាហារ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕