យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស និងការស្រាវជ្រាវដែលបានបង្ហាញ ឱសថធម្មជាតិរមៀតអាចមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតខ្លាញ់ក្នុងខ្លួន។
រមៀតជួយបញ្ចុះកូឡេស្តេរ៉ូល
- ការសិក្សាបានបង្ហាញថា គ្រាន់តែការប្រើប្រាស់ រមៀត ធ្វើជាគ្រឿងផ្សំក្នុងអាហារប្រចាំថ្ងៃ ក៏អាចជួយកាត់បន្ថយកម្រិត កូឡេស្តេរ៉ូល (ខ្លាញ់) ក្នុងសេរ៉ូមឈាម បានផងដែរ។
អត្ថប្រយោជន៍ដល់សុខភាពបេះដូង
- កូឡេស្តេរ៉ូលកម្រិតខ្ពស់ អាចជាដើមហេតុនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀត។
- ដូច្នេះ ការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលឱ្យបានត្រឹមត្រូវ អាចជួយ បង្ការជំងឺសរសៃឈាមបេះដូង ដ៏ច្រើនប្រភេទ៕