តើអ្នកកំពុងស្វែងរកអាហារដែលជួយជំរុញដំណើរការសម្រកទម្ងន់របស់អ្នកមែនទេ? កុំមើលរំលង ផ្លែក្រូចថ្លុង!
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិ បានលើកឡើងថា ក្រូចថ្លុងមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែថែមទាំងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់សម្រកទម្ងន់ និងគ្រប់គ្រងទម្ងន់ទៀតផង។
ហេតុផល ៣ យ៉ាងដែលក្រូចថ្លុងជួយដល់ការសម្រកទម្ងន់៖
- ជាតិសរសៃខ្ពស់: ក្រូចថ្លុងមានផ្ទុកនូវជាតិសរសៃក្នុងកម្រិតខ្ពស់ ដែលត្រូវការពេលយូរដើម្បីរំលាយ។ នេះជួយឱ្យអ្នកមានអារម្មណ៍ ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារចង់ញ៉ាំអាហារសម្រន់បន្ថែម និងជៀសវាងការញ៉ាំច្រើនហួសកំណត់។
- ប្រូតេអ៊ីនធម្មជាតិ: ទោះជាផ្លែឈើក៏ដោយ ក្រូចថ្លុងមានផ្ទុកនូវប្រូតេអ៊ីនមួយផ្នែក ដែលរួមផ្សំជាមួយជាតិសរសៃ ជួយទ្រទ្រង់អារម្មណ៍ឆ្អែតបានកាន់តែល្អ។
- កាឡូរីទាបបំផុត: ក្រូចថ្លុងជាប្រភេទផ្លែឈើដែលមានបរិមាណកាឡូរីទាប។ ការទទួលទានក្រូចថ្លុងអាចជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹម ដោយមិនចាំបាច់ព្រួយបារម្ភពីការបង្កើនទម្ងន់ឡើយ។
សរុបមក: ការបន្ថែមក្រូចថ្លុងទៅក្នុងរបបអាហារពេលព្រឹក ឬជាអាហារសម្រន់ អាចជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃដើម្បីសម្រេចគោលដៅនៃការស្រកទម្ងន់របស់អ្នក៕