តើអ្នកធ្លាប់ជួបបញ្ហាឈឺពោះ រមួលក្រពើខ្លាំង រាល់ពេលមករដូវមែនទេ? កុំបារម្ភទៀត! មានដំណោះស្រាយធម្មជាតិមួយដែលអាចជួយបន្ធូរបន្ថយការឈឺចាប់នេះបាន នោះគឺ ផ្លែល្ហុង!
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសជាច្រើន បានបង្ហាញថា ផ្លែល្ហុង ត្រូវបានគេប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយក្នុងឱសថបុរាណ ដើម្បី បំបាត់ការឈឺចាប់ពេលមករដូវ។
ហេតុអ្វីបានជាល្ហុងមានប្រសិទ្ធភាព?
អាថ៌កំបាំងរបស់ល្ហុងស្ថិតនៅលើ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដ៏អស្ចារ្យរបស់វា។ ការឈឺចាប់ពេលមករដូវ ភាគច្រើនបណ្តាលមកពីការរលាក និងការកន្ត្រាក់ខ្លាំងរបស់សាច់ដុំស្បូន។
សារធាតុសកម្មនៅក្នុងផ្លែល្ហុង អាចជួយ៖
- កាត់បន្ថយការរលាក នៅក្នុងតំបន់អាងត្រគាក។
- បន្ធូរសាច់ដុំស្បូន ដែលជួយកាត់បន្ថយការរមួលក្រពើ។
ដូច្នេះ កុំភ្លេចបន្ថែមផ្លែល្ហុងក្នុងរបបអាហាររបស់អ្នក នៅពេលដែលអ្នកមានអារម្មណ៍ថា ចាប់ផ្តើមឈឺពោះពេលមករដូវ។ វាជាជម្រើសបែបធម្មជាតិ ឆ្ងាញ់ពិសា និងអាចជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលបាន៕