ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយកូនឲ្យរាប់អានត្រូវមិត្តដែលត្រឹមត្រូវ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែអប់រំកូនឲ្យមានចិត្តស្មោះត្រង់ មានសុជីវធម៌ ព្រមទាំងចេះបែងចែកមនុស្សល្អ និងអាក្រក់ ទើបកូនអាចយកបុគ្គលល្អមកធ្វើជាមិត្តភក្តិ ដោយធ្វើឲ្យអនាគតគេនឹងល្អ ព្រោះរាប់អានត្រូវមិត្តល្អ ដែលនាំគេដើរដល់ផ្លូវដែលជោគជ័យបាន។
  2. អ្នកគួរតែអប់រំកូនឲ្យចេះយកចិត្តទុកដាក់ និងចេះជួយមិត្តភក្តិ។ ជាពិសេស គួរតែបង្រៀនកូនឲ្យមានសេចក្តីក្លាហាន ដោយហ៊ាននិយាយជាមួយអ្នកដទៃមុន ទើបអាចរាប់អានបានអ្នកទាំងនោះ។
  3. អ្នកក៏អាចនាំកូនឲ្យចូលរួមធ្វើរឿងសប្បុរសធម៌ជាមួយអ្នកផងដែរ ព្រោះអាចអប់រំកូនឲ្យចេះជួយអ្នកដទៃ និងសង្គមបានច្រើន ដោយអាចធ្វើឲ្យកូនអាចចៀសពីចិត្តអត្មានិយមបាន។ ដូចនេះ អ្នកអាចបង្រៀនកូនពីរឿងទាំងនេះ ដើម្បីឲ្យគេអាចរាប់អានត្រូវមនុស្ស៕
  4. (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)