តើអ្នកកំពុងស្វែងរកវិធីងាយៗដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី ២ មែនទេ? យោងតាមការចុះផ្សាយរបស់ សារព័ត៌មានបរទេស បានបង្ហាញថា ចេកខ្ចី (ចេកមិនទាន់ទុំ) គឺជាអាហារដ៏មានប្រយោជន៍ខ្ពស់ដែលអ្នកមិនគួររំលង!
ហេតុផល ៤ យ៉ាងដែលចេកខ្ចីល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖
- ម្សៅធន់នឹងការរំលាយ: ចេកខ្ចីមានផ្ទុកជាតិ ម្សៅធន់នឹងការរំលាយ ដែលមិនផ្តល់ជាតិស្ករខ្ពស់ដូចចេកទុំទេ។
- គ្រប់គ្រងជាតិស្ករ: សារធាតុនេះជួយ កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និង បង្កើនភាពធន់អាំងស៊ុយលីន ដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២។
- ពង្រឹងពោះវៀន: ចេកខ្ចីក៏ជាប្រភពដ៏ប្រសើរនៃ បាក់តេរីប្រូបាយអូទិក ដែលជួយរក្សាសុខភាពពោះវៀនធំ។
- ជួយស្រូបយកសារធាតុចិញ្ចឹម: វាក៏ល្អសម្រាប់អ្នកដែលមានបញ្ហាក្នុងការស្រូបយកនូវសារធាតុចិញ្ចឹម ជាពិសេស ជាតិកាល់ស្យូម។
ចំណាំ: ទោះជាយ៉ាងណា សូមកុំទទួលទានចេកខ្ចីច្រើនពេក ដើម្បីជៀសវាងបញ្ហាទល់លាមក៕