តើអ្នកធ្លាប់ដឹងទេថា ខ្ទឹមបារាំងដែលជាគ្រឿងផ្សំប្រចាំថ្ងៃរបស់យើង គឺជាគន្លឹះដ៏សំខាន់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ? យោងតាមការចុះផ្សាយរបស់ សារព័ត៌មានបរទេស បានបង្ហាញពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់វា៖
ហេតុផលដែលខ្ទឹមបារាំងមានប្រសិទ្ធភាព៖
- សម្បូរជាតិ Prebiotics និងជាតិសរសៃ: ខ្ទឹមបារាំងមានសារជាតិ Prebiotics និង ជាតិសរសៃ ដ៏សម្បូរបែប ដែលចាំបាច់សម្រាប់ការធ្វើឱ្យក្រពះមានសុខភាពល្អ។
- ចិញ្ចឹមបាក់តេរីល្អ: Prebiotics គឺជាបម្រែបម្រួលនៃជាតិសរសៃ ដែលអាចគាំទ្រ បាក់តេរីល្អ និងមីក្រូមានប្រយោជន៍ដទៃទៀតនៅក្នុងក្រពះរបស់អ្នក។
- ជំរុញការរំលាយអាហារ: ការទទួលទានខ្ទឹមបារាំងជាប្រចាំជួយក្នុងការផលិតប្រូតូបាក់តេរី ដូចជា Lactobacillus និង Bifidobacteria ដែលជួយ លើកកម្ពស់ប្រព័ន្ធរំលាយអាហារបានល្អ និងដំណើរការស្រួល។
ចាប់ផ្តើមទទួលទានខ្ទឹមបារាំងជាប្រចាំថ្ងៃ ដើម្បីទទួលបានពោះវៀនស្អាតស្អំ និងសុខភាពរឹងមាំ៕