តើអ្នកឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ហត់ វិលមុខ ឬឈឺក្បាលពេលក្រោកឈរមែនទេ? យោងតាមការចុះផ្សាយរបស់ សារព័ត៌មានបរទេស បានបង្ហាញថា ត្រាវគឺជាអាហារដ៏អស្ចារ្យដែលអ្នកគួរតែបន្ថែមក្នុងរបបអាហារជាប្រចាំ!
របៀបដែលត្រាវជួយសុខភាពឈាម៖
- សម្បូរជាតិដែក និងទង់ដែង: ត្រាវគឺជាអាហារសម្បូរទៅដោយ ជាតិដែក និងទង់ដែង ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់ការ បង្កើតឡើងវិញនូវឈាម។
- ការពារភាពស្លេកស្លាំង: ជាតិដែកនៅក្នុងត្រាវនឹងជំរុញការបង្កើតឡើងវិញនៃ កោសិកាឈាមក្រហម ដោយហេតុនេះ ការពារភាពស្លេកស្លាំង ដែលជាមូលហេតុចម្បងនៃអាការៈហត់ វិលមុខ និងឈឺក្បាល។
- ពន្លឿនការរំលាយអាហារ: ក្រៅពីធ្វើឲ្យឈាមរត់បានស្រួល សារធាតុទាំងនេះក៏ជួយ ពន្លឿនការរំលាយអាហារ ក្នុងរាងកាយផងដែរ។
ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមចាប់ផ្តើមដាក់បញ្ចូលត្រាវក្នុងអាហាររបស់អ្នក ដើម្បីទទួលបានឈាមរត់ល្អប្រសើរ និងសុខភាពរឹងមាំ!