ហេតុអ្វីទើបអ្នកគួរទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗជាមួយរមៀត? ប្រសិនបើអ្នករួមបញ្ចូលគ្នារវាងទឹកក្រូចឆ្មារក្ដៅឧណ្ហៗជាមួយរមៀត នោះអ្នកនឹងទទួលទានភេសជ្ជៈដ៏ពិសេសមួយដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? )ក្រៅពីវីតាមីន C ហើយនោះ ក្រូចឆ្មារក៏មានផ្ទុកវីតាមីន B, ជាតិដែក, កាល់ស្យូម, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, សារធាតុប្រឆាំងអុកស៊ីតកម្ម, អង់ស៊ីម និងជាតិសសៃចាំបាច់ផងដែរ។ ហើយអ្នកអាចបន្ថែមម្ស៉ៅរមៀតចូលក្នុងទឹកក្រូចឆ្មារ ដើម្បីទទួលបានឥទ្ធិពលកាន់តែប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបធ្វើទឹកក្រូចឆ្មារលាយរមៀត រួមទាំងអត្ថប្រយោជន៍នៃភេសជ្ជៈនេះ ​៖

– អ្វីដែលអ្នកត្រូវការ គឺក្រូចឆ្មារស្រស់ ចំនួនម្ខាង, ម្ស៉ៅរមៀត កន្លះស្លាបព្រាកាហ្វេ, ទឹកក្ដៅឧណ្ហៗ។

– អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងច្របាច់ក្រូចឆ្មារចូលក្នុងកែវមួយ បន្ទាប់មកបន្ថែមម្ស៉ៅរមៀត រួចសឹមចាក់ទឹកក្ដៅឧណ្ហចូល។ កូរឱ្យសព្វ សឹមទទួលទាន អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចបាន ប្រសិនបើចង់បង្កើនរសជាតិ។

– អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗលាយម្ស៉ៅរមៀត ជាពិសេសនៅពេលព្រឹក ៖ 

១. បង្កើនការរំលាយអាហារ

ការទទួលទានរមៀត ឬម្ស៉ៅរមៀតជាប្រចាំអាចជួយទប់ស្កាត់ការរលាកនៃបំពង់រំលាយអាហារ ក៏ដូចជាកាត់បន្ថយអាការៈហើម និងឡើងជាតិហ្គាសផងដែរ។ រីឯទឹកក្រូចឆ្មារវិញមានប្រសិទ្ធិភាពកម្ចាត់រាល់ជាតិពុលផ្សេងៗពីក្នុងប្រព័ន្ធរំលាយអាហារ។

២. ល្អសម្រាប់ស្បែក

រមៀត គឺប្រសើរណាស់សម្រាប់ស្បែក មិនថាអ្នកប្រើប្រាស់វាដោយផ្ទាល់លើស្បែក ឬទទួលទានក៏ដោយ។ វាជួយសម្អាត, រក្សា និងជាតិសំណើម ក៏ដូចជាផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកគួរឱ្យកត់សម្គាល់។ រីឯក្រូចឆ្មារវិញមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយរក្សាសុខភាពស្បែកល្អប្រសើរ និងថែមទាំងធ្វើឲ្យមើលទៅក្មេងជាងវ័យផងដែរ។ វីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់នូវរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វីតាមីន C ក៏ចាំបាច់សម្រាប់ការផលិតកូឡាជែន។

៣. សុខភាពបេះដូង

សារធាតុ Curcumin ក្នុងរមៀតមានប្រសិទ្ធិភាពកាត់បន្ថយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលនឹងជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។

៤. ជួយឱ្យស្រកទម្ងន់

ការទទួលទាន រមៀត គឺប្រសើរណាស់សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ វាជួយកម្ចាត់ជាតិពុលចេញពីថ្លើម និងតម្រងនោម ហើយជម្រុញការស្រូបយកនូវសារធាតុចិញ្ចឹមក្នុងបំពង់រំលាយអាហារ រួមទាំងគ្រប់គ្រងការដុតរំលាយអាហារក្នុងរាងកាយផងដែរ។

៥. បន្សាបជាតិពុលក្នុងរាងកាយ

ថ្លើមមានមុខងារកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ។ ហើយអាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារជួយរាងកាយឱ្យរក្សាបាននូវកម្រិត pH ត្រឹមត្រូវសម្រាប់សុខភាពល្អ ហើយក្រូចឆ្មារក៏ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលនឹងជួយរាងកាយបញ្ចេញជាតិពុលទៅក្រៅតាមរយៈទឹកនោមផងដែរ។ រមៀតវិញជួយ
ជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ៕