មន្ទីរពេទ្យកាល់ម៉ែតបានប្រកាសនាពេលថ្មីៗនេះថា ៖ តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
ជំងឺមហារីកថ្លើមច្រើនតែមិនមានអាការៈនៅដំណាក់កាលដំបូង ។ ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាព្រមានសំខាន់ៗដែលមិនគួរមើលរំលង ៖
– ការសម្រកទម្ងន់ដែលមិនអាចពន្យល់បាន
– បាត់បង់ចំណង់អាហារ
– ឈឺពោះ ផ្នែកខាងលើខាងស្តាំ ហើមពោះ
– ភ្នែក ឬស្បែកលឿង (ខាន់លឿង)
* ជាពិសេសគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកមាន៖
– ជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទ B ឬ C
– ជំងឺថ្លើមដោយសារគ្រឿងស្រវឹង
– ប្រវត្តិគ្រួសារនៃជំងឺមហារីកថ្លើម
ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។