តើអ្នកធ្លាប់ដឹងទេថា ដំឡូងស្វាយដ៏មានរសជាតិឈ្ងុយឆ្ងាញ់នេះ មានអំណាចដ៏អស្ចារ្យក្នុងការការពារជីវិតអ្នក? យោងតាមការចុះផ្សាយរបស់ សារព័ត៌មានបរទេស ដំឡូងស្វាយគឺជាអាហារដ៏សំខាន់ដែលជួយទប់ទល់នឹងជំងឺគ្រោះថ្នាក់បំផុត។
អានុភាពការពាររបស់ដំឡូងស្វាយ៖
- ប្រឆាំងរ៉ាឌីកាល់សេរី: ដំឡូងស្វាយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ពូកែ ដែលជួយកោសិកាឲ្យចៀសឆ្ងាយពីការខូចខាតដែលបង្កដោយម៉ូលេគុល រ៉ាឌីកាល់សេរី។
- បង្ការជំងឺរ៉ាំរ៉ៃ៖ រ៉ាឌីកាល់សេរីនេះមានជាប់ទាក់ទងនឹងជំងឺធំៗជាច្រើន ដូចជា៖
- រោគមហារីក
- ជំងឺបេះដូង
- ជំងឺទឹកនោមផ្អែម
- ជំងឺសរសៃប្រសាទ
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងដំឡូងស្វាយ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្ការ ជំងឺដ៏កាចសាហាវទាំងនេះ។
ចាប់ផ្តើមទទួលទានដំឡូងស្វាយជាប្រចាំ ដើម្បីទទួលបានសុខភាពរឹងមាំ និងការការពារដ៏មានប្រសិទ្ធភាព!