អាហារពេលព្រឹក ត្រូវបានគេចាត់ទុកថាជា «អាហារដែលសំខាន់បំផុតប្រចាំថ្ងៃ» ព្រោះវាជាប្រភពថាមពលដំបូងសម្រាប់ខួរក្បាល និងរាងកាយ បន្ទាប់ពីអត់អាហារពេញមួយយប់ ។ ការជ្រើសរើសអាហារដែលត្រឹមត្រូវ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ មានកម្លាំង និងមិនងងុយគេងនៅពេលថ្ងៃ។
ខាងក្រោមនេះជាប្រភេទអាហារដែល ល្អបំផុត សម្រាប់ញ៉ាំនៅពេលព្រឹក ៖
១. ស៊ុត
ស៊ុត គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អាហារពេលព្រឹក។
-អត្ថប្រយោជន៍: សម្បូរដោយប្រូតេអ៊ីនគុណភាពខ្ពស់ ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារសម្រន់ផ្តេសផ្តាស។
-របៀបញ៉ាំ: ស៊ុតស្ងោរ គឺល្អបំផុត។ ប្រសិនបើចៀន គួរប្រើប្រេងតិចៗ ឬប្រេងអូលីវ។
២. ស្រូវសាលី
សម្រាប់អ្នកដែលចូលចិត្តអាហារងាយស្រួល និងស្រាលពោះ។
-អត្ថប្រយោជន៍: សម្បូរដោយកាកសរសៃ (Fiber) ប្រភេទពិសេសម្យ៉ាងហៅថា Beta-glucan ដែលជួយកាត់បន្ថយ កូឡេស្តេរ៉ុល និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យថេរ។
-ចំណាំ: គួរជ្រើសរើសប្រភេទអូតសុទ្ធ (Rolled oats) ជាជាងប្រភេទកញ្ចប់ដែលមានលាយស្ករស្រាប់។
៣. យ៉ាអួ
-អត្ថប្រយោជន៍: មានប្រូតេអ៊ីនខ្ពស់ជាងយ៉ាអួធម្មតា និងសម្បូរដោយប្រូបាយអូទិក (Probiotics) ដែលជួយដល់សុខភាពពោះវៀន ។
-របៀបញ៉ាំ: អាចលាយជាមួយផ្លែឈើស្រស់ៗ ឬគ្រាប់ធញ្ញជាតិ ដើម្បីបន្ថែមរសជាតិ។
៤. ផ្លែឈើ
-ចេក: ងាយរក និងល្អបំផុតសម្រាប់អ្នកប្រញាប់។ វាសម្បូរប៉ូតាស្យូម និងជាតិកាកសរសៃ។
-ល្ហុងទុំ: ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់។
-ពពួកប៊ែរី (Berries): ដូចជាស្ត្រប៊ឺរី ឬ ប្លូប៊ឺរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារភាពចាស់ ។
៥. គ្រាប់ធញ្ញជាតិ
-គ្រាប់ជី (Chia seeds) និងគ្រាប់អាល់ម៉ុន: សម្បូរដោយខ្លាញ់ល្អ (Healthy fats) ម៉ាញេស្យូម និងកាកសរសៃ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជួយគ្រប់គ្រងជាតិស្ករ ៕