វីតាមីន C គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបានទេ ដូច្នេះយើងត្រូវទទួលបានវាពីចំណីអាហារជាប្រចាំថ្ងៃ។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យស្បែកស្អាត (ផលិតកូឡាជែន) និងជួយរាងកាយស្រូបយកជាតិដែក។
ខាងក្រោមនេះ គឺជាកំពូលអាហារដែលសម្បូរ វីតាមីន C ខ្លាំងជាងគេ ៖
១. ក្រុមផ្លែឈើ (Fruits)
–ផ្លែត្របែក (Guava) ៖ នេះគឺជា ស្តេច នៃវីតាមីនC ។ ត្របែកមួយផ្លែមានវីតាមីន C ច្រើនជាងក្រូចដល់ទៅ ៤ ដង ។
–ផ្លែគីវី (Kiwi)៖ គីវីក៏សម្បូរវីតាមីន C ខ្លាំងណាស់ដែរ ការញ៉ាំគីវីអាចជួយដល់ប្រព័ន្ធការពាររាងកាយបានយ៉ាងល្អ។
–ពពួកក្រូច (Citrus Fruits)៖ ដូចជា ក្រូចពោធិ៍សាត់, ក្រូចថ្លុង, ក្រូចឆ្មារ និងក្រូចឃ្វិច សុទ្ធតែជាប្រភពវីតាមីន C ដ៏ពេញនិយម។
–ផ្លែល្ហុងទុំ (Papaya)៖ ក្រៅពីជំនួយការរំលាយអាហារ ល្ហុងទុំក៏ផ្តល់វីតាមីន C ខ្ពស់ផងដែរ។
–ផ្លែស្ត្រប៊ែរី (Strawberries)៖ ឆ្ងាញ់ហើយសម្បូរវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។
–ផ្លែម្នាស់ (Pineapple)៖ មានទាំងវីតាមីន C និងអង់ស៊ីមជួយរំលាយអាហារ។
២. ក្រុមបន្លែ (Vegetables)
–ម្ទេសប្លោក (Bell Peppers)៖ ជាពិសេស ម្ទេសប្លោកពណ៌ក្រហម និងពណ៌លឿង មានផ្ទុកវីតាមីន C ច្រើនជាងម្ទេសប្លោកពណ៌បៃតង និងច្រើនជាងផ្លែក្រូចទៅទៀត។
–ផ្កាខាត់ណាខៀវ (Broccoli)៖ ជាបន្លែដ៏អស្ចារ្យដែលសម្បូរទាំងវីតាមីន C និងជាតិសរសៃ (Fiber)។
–ម្ទេស (Chili Peppers)៖ ម្ទេសហឹរ (ពណ៌បៃតង ឬក្រហម) មានវីតាមីន C ខ្ពស់ណាស់ ប៉ុន្តែយើងមិនអាចញ៉ាំវាច្រើនបានទេ។
–បន្លែស្លឹកបៃតងចាស់ ៖ ដូចជា ស្ពៃពួយឡេង (Spinach) ឬ ខាត់ណា (Kale)។
–ប៉េងប៉ោះ (Tomatoes)៖ អាចញ៉ាំឆៅ ឬធ្វើជាទឹកប៉េងប៉ោះ។