តើអ្នកធ្លាប់បានដឹងទេថា ទំពាំងដែលជាបន្លែដ៏ពេញនិយម មានអំណាចដ៏អស្ចារ្យក្នុងការការពារជីវិតអ្នក? ទំពាំងគឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏អស្ចារ្យដែលជួយទប់ទល់នឹងជំងឺធ្ងន់ធ្ងរបំផុត។
ហេតុផល ៤ យ៉ាងដែលទំពាំងមានឥទ្ធិពល៖
- ប្រឆាំងអុកស៊ីតកម្ម និងរលាក: ទំពាំងជាប្រភពដ៏ប្រសើរនៃ phenolic acids ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងការរលាកក្នុងរាងកាយ។
- ការពារជំងឺកាចៗ: សមត្ថភាពនេះជួយកាត់បន្ថយហានិភ័យនៃជំងឺធំៗបានយ៉ាងប្រសើរ ដូចជា ជំងឺបេះដូង និង ជំងឺមហារីក។
- កម្ចាត់ខ្លាញ់អាក្រក់: ទំពាំងមានផ្ទុកសម្បូរទៅដោយ ជាតិសរសៃ និងសារធាតុ phytosterols។
- បញ្ចុះកូឡេស្តេរ៉ូល: សារធាតុទាំងនេះជួយកម្ចាត់ខ្លាញ់ និង កូឡេស្តេរ៉ូលមិនល្អ ចេញពីរាងកាយ ដែលជាគន្លឹះនៃសុខភាពសរសៃឈាម។
ចាប់ផ្តើមទទួលទានទំពាំងជាប្រចាំ ដើម្បីទទួលបានការការពារសុខភាពទ្វេដង!