ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារកូនអ្នកមិនឲ្យកើតមហារីក។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរឲ្យកូនលេងទូរស័ព្ទច្រើនឡើយ ព្រោះបន្លឺនៃទូរស័ព្ទនោះអាចធ្វើឲ្យខូចទាំងភ្នែក និងខួរក្បាលរបស់កូនជាខ្លាំង។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ ថែមទាំងអាចធ្វើឲ្យកូនប្រឈមមុខនឹងមហារីកផងដែរ។
- អ្នកមិនគួរឲ្យកូនញ៉ាំហួសកំណត់ទេ ព្រោះអាចធ្វើឲ្យគេងាយកើតមហារីកផ្សេងៗណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងការញ៉ាំរបស់គេឲ្យបានល្អ។
- ភេសជ្ជៈផ្អែម និងនំកញ្ចប់ អ្នកមិនគួរឲ្យកូនញ៉ាំច្រើនឡើយ ព្រោះសារធាតុដែលមានក្នុងនោះអាចធ្វើឲ្យកូនក្លាយជាក្មេងដែលអាចប្រឈមមុខនឹងជំងឺមហារីកតាំងពីតូចបាន។
- អ្នកគួរតែឲ្យកូនហាលថ្ងៃខ្លះ ទើបអាចស្រូបយកវីតាមីនឌី ដោយអាចជួយការពារមហារីកមួយចំនួនមិនងាយកើតមានលើខ្លួនកូនបានឡើយ។
- អ្នកគួរតែកំដរកូនឲ្យបានច្រើន ព្រោះមានតែការកំដររបស់អ្នកទេ ទើបអាចផ្តល់ភាពកក់ក្តៅដល់កូន ដោយធ្វើឲ្យកូនមានប្រព័ន្ធការពាររាងកាយរឹងមាំ។ ដូចនេះ កូននឹងមិនងាយកើតមានជំងឺមហារីកឡើយ ព្រោះអារម្មណ៍គេស្រស់ស្រាយខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)