តើអ្នកដឹងទេថា ស្លឹកបាស ដែលយើងតែងតែទទួលទានជាប្រចាំ អាចជួយការពារជីវិតអ្នក? យោងតាមស្ថាប័នស្រាវជ្រាវផ្នែកម្ហូបអាហារ បានបង្ហាញពីគុណប្រយោជន៍ដ៏សំខាន់របស់ស្លឹកបាស៖
អានុភាព ៤ យ៉ាងរបស់ស្លឹកបាស៖
- បង្ការមហារីកក្រពះ៖ ការសិក្សាបានរកឃើញថា ការទទួលទានស្លឹកបាសឲ្យបានញឹកញាប់ ជាតិសរសៃដែលមាននៅក្នុងស្លឹកបាសអាចជួយ កាត់បន្ថយអត្រានៃភាពប្រថុយប្រថាននឹងការកើតមហារីកនៅក្រពះ បានយ៉ាងមានប្រសិទ្ធភាព។
- ការពាររាងកាយ៖ ស្លឹកបាសមានផ្ទុកសារធាតុ «បេតាឃែរ៉ូទីន» ដែលជួយការពារការកើតមហារីកទូទៅ និងមានវីតាមីន C ព្រមទាំងជាតិដែក។
- ជួយឆ្អឹង និងធ្មេញ: សារធាតុ កាល់ស្យូម ដ៏សម្បូរបែបជួយប៉ូវឆ្អឹង និងធ្មេញឲ្យរឹងមាំ។
- សម្រួលក្រពះ៖ វាក៏ជួយបន្ថយអាការៈមិនស្រួលខ្លួន ដូចជា ឆ្អល់ តឹងពោះ និងចុកពោះ ជាដើម។
កុំមើលរំលងស្លឹកបាសទៀត! ចាប់ផ្ដើមដាក់បញ្ចូលស្លឹកបាសក្នុងរបបអាហាររបស់អ្នកដើម្បីការពារជំងឺធ្ងន់ធ្ងរ និងពង្រឹងសុខភាពទាំងមូល៕