តើអ្នកដឹងទេថា ផ្លែឈើដែលយើងតែងតែទទួលទាននេះមានអានុភាពសម្ងាត់ចំពោះជីវិតផ្លូវភេទ? យោងតាមការចុះផ្សាយរបស់អង្គការថែទាំសុខភាពកម្ពុជា (រ៉ាក់) ផ្លែទទឹមមិនត្រឹមតែជានិមិត្តរូបនៃការមានកូនប៉ុណ្ណោះទេ តែវាជាថ្នាំជំនួយធម្មជាតិដ៏ពូកែ!
ផ្លែទទឹមជួយដល់សុខភាពផ្លូវភេទបុរសយ៉ាងដូចម្ដេច?
- បង្កើនអារម្មណ៍៖ អ្នកជំនាញបានបង្ហាញថា ការផឹកទឹកផ្លែទទឹមអាចជួយ បង្កើនអារម្មណ៍និងចំណង់របស់អ្នក។
- ជំរុញចរន្តឈាម៖ វាជួយធ្វើឱ្យប្រសើរឡើងនូវលំហូរឈាមទូទៅក្នុងរាងកាយ ដែលជាកត្តាសំខាន់សម្រាប់មុខងារផ្លូវភេទ។
- បង្កើនអ័រម៉ូន Testosterone: សំខាន់ជាងនេះទៅទៀត ផ្លែទទឹមជួយ បង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន (អ័រម៉ូនភេទបុរស)។
កត្តាទាំងនេះហើយដែលរួមបញ្ចូលគ្នា អាចជួយ បង្កើនកម្តៅ ជីវិតស្នេហា និងធ្វើឱ្យសុខភាពផ្លូវភេទកាន់តែល្អប្រសើរ! ចាប់ផ្តើមទទួលទានផ្លែទទឹមដើម្បីសុខភាព និងសុភមង្គលគូស្នេហ៍របស់អ្នក៕