តើអ្នកចង់ឱ្យខួរក្បាលរបស់អ្នកមានភាពវៃឆ្លាត និងចងចាំបានល្អជាងមុនទេ? យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ផ្លែមៀនគឺជាផ្លែឈើដែលមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ តែវាមានអំណាចដ៏ពូកែចំពោះសុខភាពខួរក្បាល។
គុណប្រយោជន៍ផ្លែមៀនចំពោះខួរក្បាល៖
- បង្កើនសមត្ថភាពចងចាំ: ការសិក្សាបានបង្ហាញថា ផ្លែមៀនជួយធ្វើឱ្យខួរក្បាលដំណើរការបានល្អ និង បង្កើនសមត្ថភាពនៃការចងចាំ បានយ៉ាងប្រសើរ។
- កាត់បន្ថយជំងឺភ្លេចភ្លាំង: វាដើរតួជាជំនួយដ៏សំខាន់ក្នុងការកាត់បន្ថយជំងឺ ភ្លេចភ្លាំងតាមវ័យ ដែលជាក្ដីបារម្ភរបស់អ្នកវ័យចំណាស់ជាច្រើន។
ចាប់ផ្តើមទទួលទានផ្លែមៀនជាប្រចាំ ដើម្បីឱ្យខួរក្បាលរបស់អ្នកមានភាពរហ័សរហួន និងចងចាំបានល្អដូចកាលពីក្មេង!