ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីការត្រៀមចិត្តទុកជាមុនដើម្បីអាចការពារជម្លោះរវាងម្តាយក្មេក និងកូនប្រសារក្រោយពេលដែលរស់នៅជាមួយគ្នា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែដឹងថា កើតជាមនុស្សស្រី គឺសុទ្ធតែចង់ស្តាប់ពាក្យល្អ និងផ្អែមទាំងអស់។ ម្តាយក្មេកក៏មិនខុសគ្នាដែរ ពាក្យដែលគាត់ចង់ស្តាប់ពីកូនប្រសារគឺពាក្យផ្អែម ប្រកបដោយសុជីវធម៌ ទើបអាចរស់នៅជាមួយគាត់បាន។
- មនុស្សគ្រប់រូបសុទ្ធតែរំពឹងចង់ឲ្យមានអ្នកដទៃស្តាប់ពេលដែលគេនិយាយម្តងៗ។ ម្តាយក្មេកក៏ចង់ឲ្យកូនប្រសារខ្លួនស្តាប់ពេលដែលគាត់និយាយផងដែរ។ ដូចនេះ ពេលដែលគាត់និយាយជាមួយអ្នក អ្នកគួរតែទម្លាក់ការងារពីដៃអ្នកចុះ ដោយស្តាប់គាត់ដោយយកចិត្តទុកដាក់។
- អ្នកគួរតែចេះគោរពម្តាយក្មេកអ្នក ព្រោះគាត់ក៏ជាម្តាយរបស់ស្វាមីអ្នកដែរ ដោយគាត់ខំពរពោះបង្កើតប្តីអ្នកចេញមក ហើយចិញ្ចឹមតាំងពីតូចដល់ធំ រហូតដល់កូនប្រុសគាត់អាចក្លាយជាស្វាមីអ្នក។
- អ្នកមិនគួរស្អប់ម្តាយក្មេកដោយមិនមានមូលហេតុឡើយ ព្រោះជាអំពើមិនល្អដែលអាចធ្វើឲ្យកូនអាចរៀនតាមអ្នកបាន។
- អ្នកមិនគួរព្រោះតែចង់ឲ្យម្តាយក្មេកអ្នកជួយ ទើបល្អចំពោះគាត់ទេ ហើយក៏មិនគួរកេងយកផលប្រយោជ៍ពីម្តាយក្មេកអ្នកដែរ ព្រោះអាចធ្វើឲ្យម្តាយក្មេកអ្នកស្អប់អ្នកជាខ្លាំង។
- អ្នកគួរតែប្រើការពិភាក្សាដើម្បីដោះស្រាយបញ្ហា ដោយមិនគួរប្រើសង្គ្រាមត្រជាក់នោះទេ ទើបមិនធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរប្រែប្រួល។ ដូចនេះ អ្នកគួរតែស្វែងយល់ឲ្យច្បាស់ពីទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ ទើបអាចធ្វើឲ្យមនោសញ្ចេតនាអ្នកទាំងពីរបានរក្សាបានល្អ៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)