ស៊ុត គឺជាអាហារមានតម្លៃខ្ពស់ក្នុងការផ្តល់សារធាតុចិញ្ចឹម ។ វាមានប្រូតេអ៊ីនគុណភាពល្អ វីតាមីនជាច្រើន និងខ្លាញ់ដែលមានប្រយោជន៍សម្រាប់រាងកាយ ។ ទោះបីជាល្អប៉ុណ្ណាក៏ដោយ ការញាំស៊ុតក្នុងមួយថ្ងៃ គួរត្រូវបានគ្រប់គ្រងឱ្យសមរម្យ ដើម្បីរក្សាសុខភាពឲ្យបានប្រសើរ។
ចំនួនស៊ុតដែលអ្នកគួរញាំក្នុងមួយថ្ងៃមាន
សម្រាប់មនុស្សភាគច្រើនដែលមានសុខភាពល្អ
–១–២ គ្រាប់ក្នុងមួយថ្ងៃ គឺសមរម្យ និងល្អបំផុត
ចំនួននេះផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដូចជា ៖ ប្រូតេអ៊ីនសម្រាប់សាច់ដុំ និងកង្វះសាច់ , Vitamin A, B12, D ដែលជួយសរសៃប្រសាទ និងឆ្អឹង , Choline ដែលសំខាន់សម្រាប់ខួរក្បាល និងការចងចាំ
សូមរំលឹកថា ៖
-សម្រាប់មនុស្សសុខភាពល្អ ញាំ ១–២ ស៊ុតក្នុងមួយថ្ងៃ គឺសមរម្យ និងមានអត្ថប្រយោជន៍ខ្ពស់។
– វាជួយបង្កើនសាច់ដុំ បំប៉នខួរក្បាល និងផ្តល់ថាមពល។
-ការញាំអាហារមានតុល្យភាពជាមួយស៊ុត ជួយឲ្យរាងកាយរឹងមាំ និងរក្សាទម្ងន់បានល្អ៕