ក្រៅពីជាភេសជ្ជៈដ៏ស្រស់ស្រាយ និងបំបាត់ការស្រេកទឹក ទឹកដូងសុទ្ធក៏មានផ្ទុកនូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងភាពចាស់ផងដែរ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបង្ហាញថា ទឹកដូងសុទ្ធគឺជាប្រភពដ៏សំខាន់នៃសារធាតុ Cytokinins ធម្មជាតិ។
តើសារធាតុ Cytokinins មានតួនាទីអ្វីខ្លះ?
សារធាតុ Cytokinins ត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិពិសេសចំនួនបីដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព៖
- ប្រឆាំងភាពចាស់: សារធាតុនេះជួយការពារកោសិកាពីការខូចខាត ដែលជួយរក្សាស្បែក និងសរីរាង្គឱ្យនៅក្មេងជាងវ័យ។
- ប្រឆាំងជំងឺមហារីក: Cytokinins មានសក្តានុពលជួយទប់ស្កាត់ ឬកាត់បន្ថយការលូតលាស់នៃកោសិកាមហារីក។
- បង្កើនភាពស៊ាំ: ភេសជ្ជៈធម្មជាតិមួយនេះជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក ធ្វើឱ្យរាងកាយអាចប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគបានយ៉ាងមានប្រសិទ្ធភាព។
លើសពីនេះ ទឹកដូងក៏ជួយប្រឆាំងនឹង ភាពតានតឹងអុកស៊ីតកម្ម ដែលជាកត្តាដ៏សំខាន់មួយនាំឱ្យកើតមានជំងឺរ៉ាំរ៉ៃជាច្រើន រួមទាំងជំងឺមហារីកផងដែរ។
ដូច្នេះ ការទទួលទានទឹកដូងសុទ្ធទៀងទាត់ មិនត្រឹមតែជួយបន្សាបជាតិពុល និងផ្តល់ជាតិទឹកប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏ល្អក្នុងការការពារសុខភាពរយៈពេលវែងផងដែរ៕