តើអ្នកកំពុងស្វែងរកវិធីសាស្រ្តធម្មជាតិ និងមានសុវត្ថិភាពដើម្បីជួយទ្រទ្រង់ភាពស្រស់ស្អាតនៃដើមទ្រូងមែនទេ? យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន បានបង្ហាញពីការរួមផ្សំអាហារសាមញ្ញមួយដែលអាចជួយដល់ការលូតលាស់នៃដើមទ្រូង។
គន្លឹះគឺ ប្រូតេអ៊ីនពីរប្រភេទផ្សេងគ្នា
អ្នកជំនាញអាហារូបត្ថម្ភបានលើកឡើងថា ការទទួលទាន ទឹកសណ្ដែកក្ដៅ រួមជាមួយ ពងមាន់ អាចជាយុទ្ធសាស្ត្រដ៏ល្អមួយ។ ហេតុផលគឺដោយសារតែភេសជ្ជៈ និងអាហារទាំងពីរនេះរួមគ្នាអាចផ្ដល់នូវ ប្រូតេអ៊ីន ២ ប្រភេទ ផ្សេងគ្នាដល់រាងកាយរបស់អ្នក។
- ប្រូតេអ៊ីន: គឺជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់ជួយដល់ការលូតលាស់ និងការកសាងកោសិកា។ ដើមទ្រូងមានសមាសធាតុជាលិកា និងខ្លាញ់ ដែលទាមទារប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីជួយទ្រទ្រង់ដល់ការលូតលាស់ និងរក្សារូបរាងឱ្យនៅ ធំ មូល និងក្លុំ។
- ទឹកសណ្ដែក: មានផ្ទុកប្រូតេអ៊ីនរុក្ខជាតិខ្ពស់ និងសារធាតុ Phytoestrogens ដែលជួយដល់តុល្យភាពអ័រម៉ូន។
- ពងមាន់: ជាប្រភពប្រូតេអ៊ីនសត្វដែលមានគុណភាពខ្ពស់បំផុត។
ការបញ្ចូលប្រូតេអ៊ីនទាំងពីរប្រភេទនេះទៅក្នុងរបបអាហារ អាចជួយឱ្យរាងកាយមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការអភិវឌ្ឍជាលិកាដើមទ្រូងឱ្យកាន់តែមានភាពទាក់ទាញ៕