ចំពោះអ្នកដែលមានបញ្ហា «លើសអាស៊ីត» ឬ «ច្រាលអាស៊ីតក្រពះ» ការតមអាហារពិតជាសំខាន់ខ្លាំងណាស់ ដើម្បីកុំឱ្យអាការៈកាន់តែធ្ងន់ធ្ងរ ។
ខាងក្រោមនេះ គឺជាពពួកអាហារ និងភេសជ្ជៈ ដែលអ្នកគួរជៀសវាង ឬកាត់បន្ថយ ៖
១. ក្រុមអាហារដែលមានរសជាតិ «ជូរ និងហឹរ»
–អាហារហឹរខ្លាំង ៖ ម្ទេស, ម្រេច, ខ្ញីចាស់ខ្លាំង (ញ៉ាំតិចៗបាន), និងអាហារដែលមានគ្រឿងទេសច្រើនពេក ព្រោះវាទៅរោល និងកាត់ក្រពះ។
–អាហារជូរខ្លាំង ៖ ក្រូចឆ្មារ, ក្រូចថ្លុង, ប៉េងប៉ោះ (ឬទឹកប៉េងប៉ោះ), និងផ្លែឈើជូរៗ ព្រោះវាបង្កើនជាតិអាស៊ីត។
–អាហារជ្រក់ ឬផ្អាប់៖ ត្រសក់ត្រាំ, ស្ពៃជ្រក់, ម្តេញ, ឬអាហារផ្អាប់ផ្សេងៗ។
២. ក្រុមអាហារ «សម្បូរខ្លាញ់ និងពិបាករំលាយ»
–អាហារបំពង៖ សាច់មាន់បំពង, ដំឡូងបំពង, នំដូណាត់។
–សាច់ជាប់ខ្លាញ់ច្រើន៖ សាច់ជ្រូកបីជាន់, ស្បែកមាន់, ឬខ្លាញ់សត្វ។
+មូលហេតុ ៖ ជាតិខ្លាញ់ធ្វើឱ្យក្រពះរំលាយអាហារយឺត ហើយវាធ្វើឱ្យសាច់ដុំបិទបើកមាត់ក្រពះចុះខ្សោយ ងាយធ្វើឱ្យអាស៊ីតច្រាលឡើងមកលើ។
៣. ក្រុមភេសជ្ជៈ
–កាហ្វេ និងតែ (Caffeine)៖ ទោះបីជាគ្មានជាតិស្ករ ក៏សារធាតុ កាហ្វេអ៊ីន អាចធ្វើឱ្យក្រពះផលិតអាស៊ីតកាន់តែច្រើន។
–គ្រឿងស្រវឹង៖ ស្រា, បៀរ ធ្វើឱ្យរលាកភ្នាសក្រពះ និងធ្វើឱ្យច្រាលអាស៊ីត។
–ភេសជ្ជៈមានហ្គាស៖ ទឹកក្រូច, សូដា ធ្វើឱ្យហើមពោះ និងរុញអាស៊ីតឱ្យច្រាលឡើង។
៤. អាហារផ្សេងៗទៀតដែលគួរប្រយ័ត្ន
–សូកូឡា (Chocolate)៖ មានសារធាតុធ្វើឱ្យសាច់ដុំមាត់ក្រពះធូរ ងាយច្រាល។
–ជីរអង្កាម (Peppermint)៖ សម្រាប់អ្នកខ្លះ ជីរនេះអាចធ្វើឱ្យអាការៈច្រាលកាន់តែខ្លាំង។
–ខ្ទឹមបារាំង និងខ្ទឹមស (ឆៅ)៖ អាចធ្វើឱ្យឆ្អែត និងក្រហាយទ្រូងចំពោះអ្នកខ្លះ ៕